www.saloeurm.com

     អ្វីដែលគួរ

គួរប្រឹងស្តែងស្តាប់ច្បាប់ប្រដៅ       គួរស្គាល់ពាក្យខ្លៅឆៅវិជ្ជា

គួរកុំប្រមាទព្រះធម្មា                    គួរឆាប់ម្នីម្នាសាងកុសល។

គួរស្គាល់ទ្រនំទំដោយទី               គួរកុំយាយីឲ្យអំពល់

គួរចេះប្រមាណប្រាណឲ្យយល់     គួរដឹងឫសគល់ក្តីវិនាស ។

គួរលះចិត្តល្មោភលោភក្នុងលាភ    គួរលះចិត្តបាបដោយវៃឈ្លាស

គួរចោលអស្មិនិងមានះ                គួរយកឲ្យឈ្នះក្នុងបាបធម៌។

គួរយកតម្រាប់ស័ព្ទអ្នកប្រាជ្ញ         គួរចេះកោតខ្លាចភាពវឹកវរ

គួរធ្វើកិច្ចការណាល្អៗ                 គួរបង់អំណរហេតុនៃទុក្ខ ។

គួររស់ឲ្យចេះរិះវិចារណ៍               គួរសាងកម្មណានាំឲ្យសុខ

គួរយកធម៌អាថ៌ជាត្រីមុខ             គួរចេះរៀនរុករកគុណគាប់ ។

គួរលះអបាយឆ្ងាយវេរា               គួរលះអវិជ្ជាក្តីអភ័ព្វ

គួរគិតសាងបុណ្យជាទំលាប់        គួរចាប់ឲ្យជាប់ភាពឧស្សាហ៍។

គួរលះទុច្ចរិតពិតទាំងបី               គួរស្គាល់វិថីចាកកាមា

គួរសាងសុចរិតបីប្រការ              គួរចាំសម្មាបដិបត្តិ ។

គួរចេះផ្លូវលោកនិងផ្លូវធម៌           គួរត្រេកត្រាច់ចរតាមផ្លូវស័ត្យ

គួររស់ខ្ពស់ផុតភាពវិបត្តិ              គួរប្រុងប្រយ័ត្នសត្រូវក្នុង ។

គួរមើលឲ្យឆ្ងាយកុំឲ្យជិត             គួរបើងងឹតកុំឲ្យស្លុង

គួរបើភ្លាត់លិចកុំឲ្យផុង               គួរចេះប្រិតប្រុងចិត្តគំនិត ។

គួរវៀរពុតជ្រៃជាតិនិរគុណ          គួរកសាងគុណត្រាប់ព្រលិត

គួរគេចលក្ខណ៍ល្វាចាកដួងចិត្ត    គួរស៊ូគួចគិតត្រាប់ខ្នុរទុំ ។

គួរកុំយករៃធ្វើជាគ្នា                   គួរត្រាប់កណ្តៀរនិងសត្វឃ្មុំ ។

គួរមើលអង្ក្រងចងចិត្តជុំ             គួរប្រមូលផ្តុំចិត្តសាមគ្គី ។

គួរកុំត្រេកត្រាប់មេអំបៅ             គួរខំត្រាប់ស្មៅដុះសព្វទី

គួរកុំយកទាជាមេជី                   គួរខំសំភីគិតគ្នាន់គ្នេរ ។

គួរថែកិត្តិយសទោះអន្តរាយ        គួរស៊ូស្លាប់កាយឲ្យរស់កេរ្តិ៍

គួរស្តាប់ពាក្យចាស់ពីបុព្វេ          គួរគិតរិះរេកុំក្រលាស់ ។

គួរថែត្រកូលទោះចូលជ្រាំ          គួរតាំងចិត្តមាំថែជាតិសាសន៍

គួរស្គាល់ខ្លួនឯងឲ្យបានច្បាស់    គួររើបំរះរកចំរើន ៕

 

                             និពន្ធដោយភិក្ខុ វណ្ណគុត្តោ ស្វាត សាលឿម

 

VIDEO STREAM


My Temple Website!



IF YOU CANNOT VIEW KHMER!


បណ្តាញសង្គមពុទ្ធសាសនាខ្មែរ

Khmerbuddhist Social Network

Khmer BCC Hamitom

 


Visit .

 

 

 

Twitter


Download Khmerbuddhism Toolbar


Recent Blog Entries

by anonymous | 1 comments
by anonymous | 0 comments
by anonymous | 0 comments

Visitors

free counters