www.saloeurm.com

បទសរភញ្ញ

 

១.​សូមថ្វាយបង្គំព្រះសម្ពុទ្ធ               ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេវតា               ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។
ចង្អុលឲ្យដើរផ្លូវកណ្តាល                 មាគ៌ាត្រកាលអាចកំចាត់
ទុក្ខភ័យចង្រៃអោយខ្ចាយបាត់          អាចកាត់សង្សារទុក្ខបាន ។​
២.សាសនាព្រះអង្គនៅសព្វថ្ងៃ         សត្វមាននិស្ស័យពីបុរាណ​
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន         កាន់តាមលំអានបានក្តីសុខ។​​​​​

ឥតមានសុខណាស្មើក្តីស្ងប់             បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ​
តាំងពីលោកនេះតទៅមុខ               ក្តីសុខនឹងមានព្រោះធម៌ស្ងប់។​
៣.ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌               ព្រះសង្ឃបវរទាំងសព្វគ្រប់
រួមជាត្រៃរ័ត្នគួរគោរព                     ជាម្លប់ត្រជាក់នៃលោកា​​​​

ព្រះរូបព្រះធាតុនៃព្រះពុទ្ធ                វិសុទ្ធតាងអង្គព្រះសាស្តា

​​​​​​​សូមគុណត្រៃរត័្នជួយខេមរា             ឲ្យបានសុខាតរៀងទៅ ៕

 

 ព្រះរាជនិពន្ធ សម្តេចព្រះសង្ឃរាជ


ជោតញ្ញាណោ ជួន ណាត

VIDEO STREAM


My Temple Website!



IF YOU CANNOT VIEW KHMER!


បណ្តាញសង្គមពុទ្ធសាសនាខ្មែរ

Khmerbuddhist Social Network

Khmer BCC Hamitom

 


Visit .

 

 

 

Twitter


Download Khmerbuddhism Toolbar


Recent Blog Entries

by anonymous | 1 comments
by anonymous | 0 comments
by anonymous | 0 comments

Visitors

free counters